The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹកជនជាតិអ៊ីតាលីលោក Carlo Ancelotti បានធ្វើការអះអាងថាកីឡាករខ្សែប្រយុទ្ធ Vinicius Junior នឹងត្រឡប់ជាសះស្បើយពីរបួសក្នុងពេលឆាប់ៗនេះ។
កីឡាកររូបនេះ Vinicius បានទទួលរងរបួសនៅក្នុងការប្រកួតកាលពីមួយខែមុនក្នុងការប្រកួតប៉ះជាមួយនឹងក្រុម Legnes ហើយមកទល់ពេលនេះគាត់បានខកខានការប្រកួតចំនួន៣រួចមកហើយ។
លោក Ancelotti បាននិយាយថាកីឡាករប្រេស៊ីលរូបនេះ បានចូលរួមធ្វើការហ្វឹកហាត់វិញហើយ និងអាចនឹងរួចរាល់សម្រាប់ការប្រកួតប៉ះនឹងក្រុម Girona តែម្តងផ។
យ៉ាងណាក្តីគាត់គ្រូបង្វឹករូបនេះបានបញ្ជាក់ទៀតថា Vinicius នឹងមិនអាចវិលទាន់ការប្រកួតចុងសប្តាហ៍នេះនៅឡើយទេខណៈដែលខ្សែការពារ David Alaba ក៏នឹងអាចរងចាំរហូតទៅដល់ខែក្រោយផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី