ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីនាយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងព្រឹត្តិការណ៍ការប្រកួត ASEAN Mitsubishi Electric Cup™ 2024 ។
សម្រាប់ប្រវត្តិជួបគ្នារវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ីវិញ៖ លើកចុងក្រោយដែលក្រុមជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះទៅលើក្រុមជម្រើសជាតិម៉ាឡេស៊ី គឺនៅឆ្នាំ១៩៧០ ពោលគឺរយៈពេល ៥៤ឆ្នាំកន្លងមកហើយ។ តើនៅថ្ងៃនេះ កម្ពុជាអាចកែប្រែប្រវត្តិសាស្ត្របានដែរ ឬទេ?៕

