យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាលោក Wayne Rooney បានសម្រេចចិត្ត នាំយកលោក Mike Phelan មកចូលរួមធ្វើការ នៅក្រុមគ្រូបង្វឹករបស់ក្លឹប Plymouth ដែលកំពុងព្យាយាម គេចចេញ ពីការកាត់ចេញពីលីគ នៅរដូវកាលក្រោយ។
លោក Phelan បានចំណាយពេលរយៈ ពេល៩ឆ្នាំជាមួយនឹងក្លឹប Man UTD ក្នុងនាមជាដៃស្តាំ របស់លោកតា Sir Alex Ferguson ផងនិងធ្លាប់ធ្វើការនៅក្លឹប Plymouth ម្តងដែរ។
Rooney និយាយថា៖ Mike គឺជាមនុស្សម្នាក់ ដែលខ្ញុំស្គាល់ និងធ្លាប់ធ្វើការ ជាមួយគ្នាតាំងតែពីពេល ដែលខ្ញុំនៅជាកីឡាករនៅ Man UTD ។គាត់ជាបុគ្គល ដែលមានបទពិសោធច្រើន និងខ្ពស់បំផុតនៅក្នុងពិភពបាល់ទាត់ ហើយខ្ញុំពិតជារីករាយណាស់ ដែលមានវត្តមានគាត់ មកចូលរួមយើងនៅទីនេះ ៕
ប្រែសម្រួល៖ស៊ុនលី