ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូWTប៉ូលីសកម្ពុជាដណ្តើមបានមេដាយ ១០ គ្រឿងក្នុងព្រឹត្តិការណ៍កីឡា Vietnam 2024 Asian Open Police Taekwondo Championships & Asian Taekwondo Festival Championships នៅប្រទេសវៀតណាម រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី0៥ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤។

មេដាយ១០ គ្រឿងរួមមានមេដាយមាស ៦ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ១ គ្រឿង ។ កីឡាករ សំ យូដេត ទទួលបានមេដាយសំរិទ្ធ ១គ្រឿង វិញ្ញាសាប្រយុទ្ធ ទម្ងន់ក្រោម ៥៨គីឡូ កីឡាករ វ៉ា មិថុនា ទទួលបាន មេដាយមាស ១ គ្រឿង វិញ្ញាសាប្រយុទ្ធ ទម្ងន់ក្រោម ៨០គីឡូ និងកីឡាការិនី ឈឿង អាលីហ្សា ទទួលបានមេដាយប្រាក់ ១គ្រឿង វិញ្ញាសាប្រយុទ្ធ ទម្ងន់ក្រោម ៥៧គីឡូ កីឡាករ ផល សុវណ្ណាត់ ទទួលបានមេដាយមាស ១គ្រឿងវិញ្ញាសាមេគុន ឯកត្តជនបុរស កីឡាការិនី ណាង វណ្ណៈ ទទួលបានមេដាយមាស ១ គ្រឿងវិញ្ញាសាមេគុនឯកត្តជននារី កីឡាករ ផល សុវណ្ណាត់ និងកីឡាការិនី ណាង វណ្ណៈ ទទួលបានមេដាយមាស ១ គ្រឿងវិញ្ញាសាមេគុនគូ បុរសនារី និងកីឡាករ ចុន សុវណ្ណ ទទួលបានមេដាយមាស ១ គ្រឿង វិញ្ញាសា Freestyle Poomsae Male Individual (Festival)
រីឯកីឡាការិនី រ៉េត ផាន់ម៉ូនីកា ទទួលបានមេដាយមាស ១ គ្រឿង វិញ្ញាសាប្រយុទ្ធ ទម្ងន់ក្រោម ៤៦គីឡូ (Festival) កីឡាការិនី គ្រី លីដែន ទទួលបានមេដាយប្រាក់ ១ គ្រឿង វិញ្ញាសាប្រយុទ្ធ ទម្ងន់ក្រោម ៤៩គីឡូ (Festival) ។

ព្រឹត្តិការណ៍នេះ សមាគមកីឡាតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ បានបញ្ជូន ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន១៦រូបដូចជា លោក ឆូយ ពុទ្ធា ប្រតិភូដឹកនាំ លោក Choi Yongsok គ្រូដឹកនាំ លោក ឈុន សុខឡុង គ្រូបង្វឹក លោក ផន សុភា គ្រូជំនួយ លោក ប៉ាន់ ខេមរា គ្រូជំនួយ កីឡាការិនី ឈឿង អាលីហ្សា កីឡាការិនី គ្រី លីដែន និងកីឡាការិនី រ៉េត ផាន់ម៉ូនីកា ។

កីឡាការិនី ណាង វណ្ណ: កីឡាករ រ៉ង លីគួង កីឡាករ សំ យូដេត កីឡាករ ចុន សុវណ្ណ កីឡាករ ផល សុវណ្ណាត់ កីឡាករ វ៉ា មិថុនា កីឡាករ វ៉ាន់ ឫទ្ធី និងកីឡាករ សិទ្ធ ឧត្តម ៕
ដោយ៖លី ភីលីព


