ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបូរីនាយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិសិង្ហបូរី ក្នុងព្រឹត្តិការណ៍ការប្រកួត ASEAN Mitsubishi Electric Cup™ 2024 ។
ការប្រកួតបើកឆាកដំបូង ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតស្មើជាមួយក្រុមកីឡាបាល់ ទាត់ជម្រើសជាតិម៉ាឡេស៊ី ក្នុងលទ្ធផល ២ទល់នឹង ២ ខណៈក្រុមបាល់ទាត់ជម្រើសជាតិថៃ បានយកឈ្នះក្រុមកីឡា បាល់ទាត់ជម្រើសជាតិទីម័រ ក្នុងលទ្ធផល ១០ទល់នឹង០ ក្នុងពូល A ៕



