យោងតាមការចេញផ្សាយរបស់ The Goal កីឡាករខ្សែការពារអង់គ្លេស Trent Alexander Arnold កំពុងត្រូវបានគេផ្តល់យោបល់ថាគួរតែបដិសេធកុងត្រារបស់ Real Madrid ហើយបន្តរស់នៅជាមួយនឹង Anfield បន្តទៀតប្រសិនបើក្រុមអាចលើកពានរង្វាន់កំពូលអង់គ្លេសសាជាថ្មីនៅរដូវកាលនេះ។
អនាគតរបស់ Trend ស្ថិតនៅក្នុងប្រធានបទជាច្រើន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះខណៈដែលកុងត្រាចាស់ជិតចូលមកដលហើយកុងត្រាថ្មីក៏មិនទាន់បានសម្រេចនៅឡើយប៉ុន្តែ Real Madrid នៅតែតាមចរចាជាមួយ នឹងកីឡាករជានិច្ច។
យ៉ាងណាក្តីបច្ចុប្បន្ន Liverpool កំពុងស្ថិតនៅក្នុងទំរង់លេង ដ៏អស្ចារ្យក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកថ្មី Slot ដោយអាចនាំមុខគេ ក្នុងកំពូលតារាងលីគអង់គ្លេស ហើយរំពឹងទុកថានឹងអាចលើកពានរង្វាន់នេះសាជាថ្មីថែមទៀតផង ៕
ប្រែសម្រួល៖ស៊ុនលី