កីឡា

Pogba ប្រកាសកៀក នឹងវិលរកការប្រកួត អាជីពវិញហើយក្រោយ ការប្រកាសកាត់ បន្ថយចំនួនទោស

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករ Paul Pogba បានធ្វើការបង្ហើបអំពី ការសម្រេច ចិត្តរបស់ខ្លួនហើយថា នឹងអាចវិលត្រឡប់ មករកនៃការ ប្រកួតវិញក្រោយ ខកខានអស់រយៈ ពេលជាច្រើនឆ្នាំ ដោយសារទោសទណ្ឌ។

កាលពីខែកុម្ភៈកីឡាកររូបនេះ បានទទួលរងនូវការដាក់ពិន័យដល់ទៅ ៤ឆ្នាំពីការពាក់ព័ន្ធនឹងសកម្មភាពបាល់ ទាត់ប៉ុន្តែក្រោយមកត្រូវបានសម្រាល ទោសមកវិញហើយបច្ចុប្បន្នកំពុង ស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស ដោយមិនទាន់មានកុងត្រាថ្មី ណាមួយត្រូវបានប្រកាសនៅឡើយទេ។

កីឡាករវ័យ៣១ឆ្នាំ រូបនេះ អាចនឹងវិលត្រឡប់មក ពិភពបាល់ទាត់វិញ ហើយសង្ឃ័យថានឹងអាច មកជួយក្លឹបដើម បិសាចក្រហម Man UTD ថែមទៀតផង។

គួរឲ្យដឹងដែរថាក្នុងនោះក៏ មានក្លឹបជាច្រើនផងដែរ ដែលបានទាក់ទងជាមួយនឹងកីឡាករ បារាំងរូបនេះប៉ុន្តែជឿជាក់ថា ការសម្រេចចិត្តនឹងអាចធ្វើឡើង នៅក្នុងឆ្នាំ២០២៥៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top