ខេត្តកំពត៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសហការជាមួយនឹងសហព័ន្ធកីឡាជាតិ រៀបចំកម្មវិធីកីឡាដើម្បីទាំងអស់ គ្នា ឆ្នាំ២០២៤ (Sport for All 2024)ក្រោមប្រធានបទ “ប្រជាជនម្នាក់លេងកីឡាមួយមុខ” នៅខេត្តកំពត និងក៍ជាការអបអរសាទរ ពិធីបុណ្យសមុទ្រ ដែលចាប់ផ្ដើមពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ផងដែរ។
លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រាប់ឲ្យដឹងថា កីឡាដើម្បីទាំងអស់គ្នាយើងបានរៀបចំកីឡាជាច្រើនមុខសម្រាប់អ្នកចូលរួមដូចជារត់កម្សាន្តចម្ងាយ៣គីឡូ ជិះកង់ចម្ងាយមហាជនចម្ងាយ១២គីឡូ កីឡាបាល់ទះឆ្នេរខ្សាច់មហាជន កីឡាទូកក្ដោងមហាជន កីឡាម៉ូតូទឹក កីឡាបង្ហោះខ្លែង កីឡាប៉ារ៉ា ម៉ូទ័រ និងប្រដាល់គុនខ្មែរជាដើម។

លោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោងបាននិយាយថា គោលបំណងនៃកម្មវីធីកី ឡាដើម្បីទាំងអស់គ្នារួមមានបំផុសការចូលរួមលេងកីឡាស្របតាមគុណតម្លៃនៃចលនាអូឡាំ ពិក និងផ្សព្វផ្សាយយុទ្ធនាការ “ប្រជាជនម្នាក់លេងកីឡាមួយមុខ” ឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡា យុវជនអូឡាំពិអាស៊ី ឆ្នាំ២០២៩៕





