ទីបំផុតក្រុម Leicester City ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ruud van Nistelroy គឺបានស្គាល់ពាក្យចាញ់ជាលើកដំបូងហើយក្រោយទទួលជ័យជំនះនិងយ៉ាងហោចណាស់ស្មើជាច្រើនប្រកួតកន្លងមកនេះ។
យប់មិញនេះ Leicester City ត្រូវប៉ះជាមួយនឹង Newcastle នៅក្នុងទឹកដីរបស់គេហើយជាលទ្ធផលក្រុមម្ចាស់ផ្ទះបានលត់ក្រុមភ្ញៀវក្នុងលទ្ធផលដល់ទៅ៤ទល់នឹង០មិនឲ្យតដៃរួចឡើយ។
៤គ្រាប់របស់ Newcastle ធ្វើបានដោយ Murphy នាទីទី៣០មួយនិង៦០មួយនិងដោយ Guimaraes នាទីទី៤៧និងចុងក្រោយដោយ Isak នៅនាទីទី៥០។
៣ពិន្ទុនេះធ្វើឲ្យុ Newcastle បន្តឈរនៅលេខរៀងទី១១មាន២១១ពិន្ទុហើយ Leicester City មាន១៤ពិន្ទុឈរនៅលេខរៀងទី១៦៕
ប្រែសម្រួល៖ ស៊ុនលី