ប្រកួតក្នុងលីគកំពូលអង់គ្លេស យប់មិញនេះអ្នកគាំទ្រ បិសាចក្រហម Man UTD ពិតជាសប្បាយចិត្តខ្លាំងណាស់ ដោយក្រុមអាចយកជ័យជំនះទៅលើ Man City នៅក្នុងទឹកដីរបស់ Etihad ។
លទ្ធផល២ទល់នឹង១ សមលម្មអាចសង្គ្រោះស្ថានភាពរបស់ Man UTD បានបន្តិចខណៈដែលកំពុង ស្ថិតនៅពាក់កណ្តាល តារាងលេខរៀងទី១៣ប៉ុន្តែ Man City ត្រូវបានបន្តភាពបរាជ័យ របស់ខ្លួនបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានប្រកួតចុងក្រោយនេះ។
២គ្រាប់របស់ Man UTD ធ្វើបានដោយកីឡាករ២រូប របស់ក្រុមនៅចុងម៉ោង ទៅហើយខណៈដែល Man City បាននាំមុខតាំងតែពីនាទីទី៣៦ ដោយកីឡាករ Gvardiol។
នាទីទី៨៦ទើប Man UTD តាមស្មើមកវិញដោយ Fernandes ជាបាល់១១ម៉ែត្រនិងបន្ថែមចុងម៉ោងដោយ Diallo នាទីទី៩០បញ្ចប់ការប្រកួត ៕
ប្រែសម្រួល៖ស៊ុនលី