យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Marcus Rashford បានបង្ហើបអំពីការតាំងចិត្តរបស់ខ្លួននៅពេលអនាគតក្នុងពេលដែលមានព័ត៌មានថាក្លឹបនឹងអនុញ្ញាតិឲ្យរូបគាត់ចាកចេញនៅខែមករាខាងមុខនេះទៅហើយនោះ។
មួយរយៈចុងក្រោយនេះ Rashford មិនស្ថិតនៅក្នុងបញ្ជីកីឡាករជម្រើស១១នាក់ដំបូងរបស់គ្រូបង្វឹកថ្មីលោក Ruben Amorim ទៀតឡើយនិងក៏ចាប់ផ្តើមលេចឬដំណឹងថាគ្រូបង្វឹករូបនេះនឹងត្រៀមលក់កីឡាករអង់គ្លេសនេះចេញផងដែរនៅខែមករានេះ។
យ៉ាងណាក្តីចំពោះកីឡាករផ្ទាល់វិញទោះបីជាវាជាក្លឹបដែលខ្លួនបានដុះចេញពីថ្នាលយុវជនមកក្តីប៉ុន្តែគាត់បានបង្ហើបថាវាគឺជាពេលវេលាថ្មីសម្រាប់ទទួលយកការប្រកួតប្រជែងថ្មី។
គួរឲ្យដឹងដែរថាកីឡាករខ្សែប្រយុទ្ធរូបនេះបានឆ្លងកាត់ថ្នាលយុវជនរបស់ក្លឹបតាំងតែពីយូរណាស់មកហើយហើយក៏ទទួលបានឳកាសក្នុងការបង្ហាញខ្លួនឲ្យឈុតធំរបស់ក្លឹបជាលើកដំបូងកាលពីឆ្នាំ២០១៥នៅក្នុងគ្រាដែលគ្រូបង្វឹកលោក Louis van Gaal នៅកាន់តំណែង៕
ប្រែសម្រួល៖ស៊ុនលី
