ភ្នំពេញ ៖ លោក ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡា ម៉ូតូទឹកកម្ពុជា និងលោក ប៉ុន សុខ អគ្គនាយកកីឡា ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូកីឡាម៉ូតូទឹកកម្ពុជា បាននាំយកមេដាយមាស ប្រាក់ និងសំរឹទ្ធសរុបចំនួន ១៣ គ្រឿ ងពីការប្រកួតកីឡាម៉ូតូទឹកជ្រើសរើស ជើងឯកពិភពលោក Jet Ski World Series 2024 ជុំទី៣ និងJet Ski World Cup ២០២៤ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ពីថ្ងៃទី១១-១៥ ខែធ្នូឆ្នាំ២០២៤។
នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀត របស់ប្រភេទកីឡាម៉ូតូទឹកកម្ពុជា ដែលឈ្នះមេដាយចំនួន ១៣ គ្រឿងក្នុងនោះមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ៧ គ្រឿង និងមេដាយសំរឹទ្ធ ១ គ្រឿង ហើយទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានក្បួនដង្ហែ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកកាន់មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។
ប្រតិភូម៉តូទឹកកម្ពុជាមានចំនួន ១១នាក់ ក្នុងនោះមានកីឡាករ ៧នាក់ ដែលចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍នេះ ទទួលបានលទ្ធផល រួមមាន៖ ការប្រកួត Jet Ski World Cup កម្ពុជាទទួលបានមេដាយ ៧គ្រឿង ក្នុងនោះមេដាយមាស ១ ប្រាក់ ៥ និងសំរឹទ្ធ១គ្រឿង ខណៈការប្រកួត Jet Ski World Series កម្ពុជា ទទួលបានមេដាយមាស ៤ និងមេដាយប្រាក់ ២គ្រឿង៕