កីឡា

Ziyech ប្រកាសថាមិនចង់បន្តលេង នៅតួគីជាមួយនឹង Galatasaray ទៀតទេ

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ​ Hakim Ziyech បានធ្វើការអះអាងថា អនាគតរបស់គាត់ជាមួយនឹងក្លឹបតួគី Galatasarayគឺនឹងឈានមកដល់ទីបញ្ចប់ហើយ ជាពិសេសទំនាក៉ទំនងជាមួយ នឹងគ្រូបង្វឹកលោក Okan Buruk។

កីឡាករ Ziyech ដំបូងឡើងបានចូលរួម ជាមួយនឹងក្លឹបយក្សតួគីនេះក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាលមុនពីក្លឹបតោខៀវ Chelsea ប៉ុន្តែក្រោយមកក៏បាន សម្រេចចិត្តផ្ទេរ មកដាច់នៅទីនេះតែម្តង ។

ទោះបីជាយ់ាងណាក្តីក្នុងវ័យ៣១ឆ្នាំកីឡាកររូបនេះ ហាក់ដូចជាមិនសូវបានបង្ហាញទំរង់លេងល្អខ្លាំងឡើយ ជាមួយនឹងក្លឹបដោយអាចលេង នៅក្នុងឈុត១១នាក់ដំបូងត្រឹមតែ៣ដងប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនទាំង១១លើក ។

ការប្រកាសជាផ្លូវការមិនទាន់ត្រូវបានធ្វើឡើង ជាផ្លូវការដោយក្លឹបនៅឡើយទេដូច្នេះគេជឿជាក់ថា កីឡាកររូបនេះនឹងអាចលេងឲ្យក្លឹបម្តងទៀត រហូតដល់ពេលដែលទីផ្សារដោះដូរកីឡាករខែមករា នឹងត្រូវបើកហើយជម្រើសមួយទៀតគឺកីឡាករខ្លួនឯង នឹងផ្តាច់កុងត្រាដើម្បីចាកចេញពីក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top