យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានឈានទៅដល់ការចុះកុងត្រា កីឡាករដំបូង ដែលស្ថិតនៅក្រោម ការដឹកនាំ របស់លោក Ruben Amorim។
Diego Leon កីឡាករវ័យក្មេងសញ្ជាតិប៉ារ៉ាហ្គាយ នឹងត្រូវធ្វើដំណើរមក ចូលរួមក្លឹប នៅឆ្នាំ២០២៥ ជាមួយនឹងតម្លៃ ខ្លួនត្រឹមតែ៣លានផោន ខណៈដែលបច្ចុប្បន្ន គាត់មានវ័យទើបតែ១៧ឆ្នាំ ។
តាមផែនការក្នុងគ្រាដែលក្លឹប កំពុងមានបញ្ហាខ្វះខាតកីឡាករ ខ្សែការពារស្លាប ដោយសាររបួសរបស់កីឡាករ Luke Shaw និង Malacia អស់រយៈពេល ១៨ខែ មកហើយនោះគេជឿជាក់ថា Leon នឹងអាចដោះស្រាយបញ្ហានេះ នៅចាប់ពីឆ្នាំក្រោយ៕
ប្រែសម្រួល៖ស៊ុនលី