ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាគិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដណ្តើមបានមេដាយសរុបចំនួន ១៨ គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមអាស៊ី លើកទី៥ (The 5th AVF Asian Vovinam Championship 2024) នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ។
សម្រាប់មេដាយសរុបចំនួន ១៨ គ្រឿងរួមមានមេដាយមាស ៦គ្រឿង មេដាយប្រាក់ ១១គ្រឿង និងសំរិទ្ធ ១គ្រឿង។ សហព័ន្ធកីឡាវ៉ូវីណាមកម្ពូជាបានបញ្ជូនកីឡាករ-កីឡាការិនី ១៩រូប ចូលរួមការប្រកួតជើងឯកអាស៊ីលើកទី៥៕




ដោយ៖ លី ភីលីព
