ម្ចាស់ផ្ទះ Spurs បើកទ្វាស្វាគមន៍ក្រុមភ្ញៀវ Liverpool នៅក្នុងការប្រកួតក្នុងលីគកំពូល អង់គ្លេសកាលពីយប់មិញ ប៉ុន្តែមិនអាចធ្វើអ្វីបានទេទៅលើក្រុមភ្ញៀវ ប៉ុន្តែគឺ ជាការប្រកួតដែលស៊ុតបញ្ចូលទី ដែលមានគ្រាប់បាល់កើតឡើង ដល់ទៅ៩គ្រាប់។
តង់ទី១ភ្លាមក្រុមទាំងពីរសម្រុកគ្នា រហូតធ្លាយគ្រាប់បាល់៤គ្រាប់ បាត់ទៅហើយនិងបន្តស៊ុត បញ្ចូលទីគ្នា់៥គ្រាប់ទៀត នៅតង់ទី២ដែលធ្វើឲ្យអ្នកគាំទ្រជក់ចិត្តទៅលើ ការប្រកួតនេះយ៉ាងខ្លាំង។
យ៉ាងណាក្តីម្ចាស់ផ្ទះដែលគ្រប់គ្រង បាល់បានច្រើនជាង៥២ភាគរយ មិនអាចរកបាន៣ពិន្ទុនោះទេ ហើយបានបញ្ចប់ ទៅត្រឹម៣គ្រាប់ និងបន្តស្ថិតនៅលេខរៀងទី១១ បណ្តោះអាសន្នក្នុងតារាង។
ដោយឡែក Liverpool ហាក់ដូចជាមានទំរង់លេង ខ្លាំងណាស់ ទាំងលីគក្នុងស្រុក និងពានខាងក្រៅ ស្រុកកំពុងបន្តឈរនៅកំពូល តារាងមានដល់ទៅ៣៩ពិន្ទុ ក្នុងដៃនិង១ប្រកួតទៀតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
