The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងពិចារណាក្នុងការផ្ទេរ កីឡាករខ្សែប្រយុទ្ធ Victor Osimhen មកជំនួស តំណែង របស់កីឡាករ Marcus Rashford ដែលត្រៀមនឹងចាកចេញ ពីក្លឹបនៅខែមករានេះ។
កីឡាករអង់គ្លេស Rashford បានធ្លាក់ចេញពីបញ្ជីកីឡាករ ជម្រើស១១នាក់ដំបូង របស់ក្លឹបក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសក្រោមការដឹកនាំ របស់លោកគ្រូបង្វឹកថ្មី គឺលោក Ruben Amorim ។
កីឡាករផ្ទាល់ និងក្លឹបក៏ បានសារភាពហើយថា នឹងមិនអាចបន្តរស់នៅ ជាមួយគ្នា បានទៀតនោះទេ ដោយក្នុងនោះគេ ជឿជាក់ថា នៅខែមករាខាងមុខនេះ កីឡាករ Rashford នឹងអាចចាកចេញបាន ដោយមានការព្រមព្រៀង ទាំងសងខាងតែម្តង៕
ប្រែសម្រួល៖ស៊ុនលី