Mohamed Salah ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool កំពុងតែស្ថិតនៅលើផ្លូវវិលទៅរកកំណត់ត្រាដែលខ្លួនធ្លាប់ធ្វើបានកាលឆ្នាំ២០២២ គឺឈ្នះស្បែកជើងមាស និងពានរង្វាន់អ្នកនាំលេងល្អជាងគេប្រចាំឆ្នាំ។
នៅ Anfield ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំប្រធានបទក្ដៅគឺកុងត្រារបស់ Salah នឹងផុតនៅរដូវក្ដៅនៃរដូវកាលនេះ ខណៈមកដល់ពេលនេះមិន ទាន់មានព័ត៌មានជុំវិញកុងត្រាថ្មីនេះទេ។ តែគេមើលឃើញថា Salah បានធ្វើរឿងអស្ចារ្យជាច្រើន គឺលេងពោរពេញដោយភាពប៉ិនប្រសព្វ និងជួយក្រុមបានច្រើនខ្លាំងមែនទែន ។
គិតមកដល់សប្ដាហ៍ទី១៧ ក្រុមហង្សក្រហមកំពុងតែស្ថិតនៅ លើគេសល់១ប្រកួតក្នុងដៃ ដោយមាន៣៩ពិន្ទុតាមពីក្រោយដោយ Chelsea មាន៣៥ពិន្ទុ ប៉ុន្តែបើនិយាយពី Salah វិញក្នុងនាមជាកីឡាករវ័យ៣២ឆ្នាំ នឹងជិតផុតកុងត្រាផងនោះគេ កំពុងតែមាន១៥គ្រាប់ក្នុងដៃ និង Assist ១១លើកលើសកីឡាករណាណាទាំងអស់នៅ English Premier League រដូវកាលថ្មីនេះ។
កម្រិតនៃការលេង ចំនួនគ្រាប់បាល់ និងចំនួននៃការបង្កើតឱកាសដើម្បី Assist ឲ្យមិត្តរួមក្រុមរកគ្រាប់បានសម្រេច១១លើកនេះធ្វើឲ្យគេកំពុងតែវិលទៅរកកំណត់ត្រាចាស់កាលឆ្នាំ ២០២២ គឺឈ្នះពានពិសេសៗក្នុងពេលតែមួយ៕