យោងតាមការចេញផ្សាយ របស់ The Telegraph នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានបង្ហាញចំណាប់អារម្មណ៍ ជាមួយនឹងកីឡាករខ្សែ ប្រយុទ្ធជួរមុខម្នាក់ របស់ក្លឹប Wolves សម្រាប់ការដោះដូរកីឡាករ នៅខែមករាខាងមុខនេះ។
កីឡាករ Cunha បានបង្ហាញ ទំរង់លេងយ៉ាងល្អ សម្រាប់ក្លឹបហើយកីឡាករ ប្រេស៊ីល វ័យ២៥ឆ្នាំរូបនេះ ក៏ជាកីឡាករប្រយុទ្ធជួរមុខ ពាក់លេខ៩ របស់ក្លឹប Wolves ផងដែរ ។
គិតមកទល់ពេលនេះ គេអាចស៊ុតបញ្ចូលទីបាន១០គ្រាប់ និង ជួយមិត្តរួមក្លឹបរកបាន៤គ្រាប់ ហើយក្នុងការបង្ហាញខ្លួនទាំង ១៨ដងនៅក្នុងការប្រកួត ក្នុងលីគកំពូលអង់គ្លេស ។
ទោះបីជាយ៉ាងណាក្តីអ្វីដែលយើង អាចមើល នៅពេលនេះ គឺក្លឹប Wolves កំពុងស្ថិតនៅក្នុងតំណាក់កាល លំបាកនិងត្រៀមខ្លួនធ្លាក់ចេញ ពីលីគកំពូលអង់គ្លេសផង នៅរដូវកាលក្រោយ ប្រសិនបើមិនអាចស្រោចស្រង់ពិន្ទុ នៅពេលនេះ ខណៈដែលកំពុងឈរ នៅលេខរៀងទី១៧ មានតែ១៥ពិន្ទុប៉ុណ្ណោះនៅក្នុងដៃ ៕
ប្រែសម្រួល៖ស៊ុនលី