ភ្នំពេញ ៖ ភ្នំពេញ៖ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក ហឿន សំនៀង អគ្គលេខាធិការរង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានសហព័ន្ធខ្មែរកីឡា លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ដលជាតិហ្វឹកហ្វឺនកីឡា បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នាងថ្ងៃទី ២៨ ខែឆ្នូ ឆ្នាំ២០២៤ នៅអាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិ ។
លោក ហឿន សំនៀង អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរ សម្រាប់ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ និងបានលើកឡើងពីបញ្ហាប្រឈមចំនួន២ និងធ្វើការបង្ហាញពីលទ្ធផលទទួលបានចំនួន៤ចំណុចសំខាន់។
លោកអនុប្រធានបានគូសបញ្ជាក់ថា ការរៀបចំការការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ របស់សហព័ន្ធខ្មែរកីឡាហែលទឹកគឺយើងរៀបចំបានល្អប្រសើរ ហើយខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ និងធ្វើការកោតសរសើរដល់ក្រុមការងារគណៈកម្មការរៀបចំការប្រកួត។ ប៉ុន្តែក្នុងនោះយើងក៏មើលឃើញពីបញ្ហាប្រឈមចំនួនពីរដែលយើងត្រូវតែបន្តប្រឹងប្រែងស្វែងរកដំណោះស្រាយគឺ ខ្វះខាតការគាំទ្របន្ថែមសម្រាប់ការរៀបចំការប្រកួតពីបណ្ដាក្រុមហ៊ុននានា និងទី២គឺកង្វះទស្សនិកជនចូលរួមទស្សនាការប្រកួតនៅមានចំនួនតិច។ ជាការប្រកួតមួយដែលផ្ដល់លទ្ធភាពឲ្យសហព័ន្ធអាចជ្រើសរើសកីឡាករ-កីឡាការិនីជម្រើសជាតិប្រចាំឆ្នាំ និងកីឡាករ-កីឡាការិនីមួយចំនួនទទួលបានថេរវេលាថ្មីសម្រាប់ពួកគេ ហើយ ៣
-កីឡាករ-កីឡាការិនីបានខិតខំប្រឹងប្រែង ក្នុងការប្រកួតប្រជែងអស់ពីលទ្ធភាព ព្រមទំាងកីឡាករ-កីឡាការិនីគោរពតាមបទបញ្ជានៃការប្រកួតយ៉ាងត្រឹមត្រូវ ។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានបង្ហាញពីគោលបំណងសំខាន់ៗចំនួន២ផងដែរដែលមានទី១គឺយើងធ្វើការប្រកួតបិទបញ្ចប់ការប្រកួតចុងក្រោយប្រចាំឆ្នាំ និងដើម្បីធ្វើការសម្រេចជ្រើសរើសកីឡាករ-កីឡាការិនីជម្រើសជាតិសម្រាប់ឆ្នាំ២០២៥ ដើម្បីត្រៀមការប្រកួតស៊ីហ្គេមលើកទី៣៣នៅប្រទេសនាឆ្នាំ២០២៥។
ក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន មេដាយមាស ៦ ប្រាក់៥ សំរឹទ្ធ៣ គ្រងតំណែងជើងឯក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលបានមេដាយមាស៦ប្រាក់ ៤ និងសំរឹទ្ធ១១គ្រឿងជាប់ចំណាត់ថ្នាក់លេខ២ និងសមាគមកីឡាហែលទឹកក្រសួងមហាផ្ទៃ មេដាយមាស៦ ប្រាក់៤ និងសំរឹទ្ធ៤ ជាប់ចំណាត់ថ្នាក់លេខ៕