The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា តារាឆ្នើមកីឡាករអ្នកចាំទីរបស់ក្លឹប Atalanta ម្នាក់កំពុងក្លាយខ្លួនជាគោលដៅ គួរឲ្យទាក់ទាញពីសំណាក់ក្លឹបកាំភ្លើងធម Arsenalនៅរដូវកាលដោះដូរកីឡាករខាងមុខនេះ ។
កីឡាករ Marco Carnesecchi ត្រូវបានគេដឹងថាកំពុងមានឈ្មោះជាកីឡាករ គោលដៅរបស់ក្លឹប Arsenal ប៉ុន្តែជឿជាក់ថា មិនស្ថិតនៅក្នុងតម្លៃទាបនោះទេ ពោលគឺប្រហែលជាអាចទៅដល់ ៤០លានផោនសម្រាប់តម្លៃខ្លួន ។
កីឡាកររូបនេះក៏ត្រូវបានចាប់អារម្មណ៍ផងដែរ ពីសំណាក់ក្លឹបអ្នកមានបារាំង PSG ខណៈដែលកីឡាករវ័យ២៤ឆ្នាំរូបនេះ ផ្ទាល់ក៏កំពុងមានព័ត៌មានថា ចង់ចាកចេញពីអ៊ីតាលីផងនោះ៕
ប្រែសម្រួល៖ស៊ុនលី