កីឡា

Casemiro ត្រៀមខ្លួន ដើម្បីបញ្ចប់ដំណើរ ជាមួយនឹងក្លឹប បិសាចក្រហម Man UTD នៅខែមករានេះ

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD នឹងត្រូវដើរបែកផ្លូវ ជាមួយនឹងកីឡាករ Casemiro ហើយនៅខែមករាខាងមុខនេះ ដោយជឿជាក់ថា កីឡាករនឹងអាចសម្រេចចិត្ត ចាកចេញទៅលេងនៅលីគអារ៉ាប់ ។

កីឡាករប្រេស៊ីលរូបនេះ បានចូលរួមជាមួយនឹង Man UTD ពីក្លឹប Real Madrid កាលពិរដូវក្តៅឆ្នាំ២០២២ ដែលត្រូវបានគេមើលឃើញថា ជាការផ្ទេរដ៏អស្ចារ្យមួយ សម្រាប់ក្លឹបប៉ុន្តែទំរង់លេង របស់ក្លឹបមិនអាចធ្វើឲ្យស្ថានភាពរបស់ Casemiro ល្អជាងនេះឡើយ ។

មិនត្រឹមតែប៉ុណ្ណោះកីឡាករ Casemiro ក៏មិនស្ថិតនៅក្នុងផែនការ របស់លោកគ្រូបង្វឹកថ្មីលោក Ruben Amorim ទៀតឡើយ ។

គួរឲ្យដឹងដែរថាទំរង់លេង របស់ Man UTD បច្ចប្បន្នពិតជាអាក្រក់ខ្លាំងណាស់ ដោយមានត្រឹមតែ២២ ពិន្ទុប៉ុណ្ណោះ នៅក្នុងតារាងក្នុងចំណាត់ថ្នាក់លេខរៀង ដល់ទៅ១៤ទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top