បរាជ័យយប់មិញនេះ បានធ្វើឲ្យបិសាចក្រហម Man UTD កាន់តែយ៉ាប់យឺនឡើង ខណៈដែលស្ថិតនៅកាន់តែជិត ទៅនឹងតំបន់ដែលត្រូវគេកាត់ចោល ទៅហើយមានត្រឹមតែ២២ពិន្ទុ។
លទ្ធផល២ទល់នឹង០ ជាមួយនឹងក្រុម Newcastle ក្នុងនាមជាម្ចាស់ផ្ទះពិត ជាបានបង្ហាញនូវទំរង់លេង ដ៏អាក្រក់របស់ Man UTD ហើយនឹងការដឹកនាំ របស់គ្រូបង្វឹកលោក Ruben Amorim។
គ្រាប់បាល់ដំបូងរបស់ក្រុមភ្ញៀវ កើតឡើង តាំងពីនាទីទី៤ដោយខ្សែប្រយុទ្ធ Isak និងបន្ទាប់មកបានតែ១៥នាទី ទីទៀតកីឡាករ Joelinton បន្ថែមបាន ១គ្រាប់ទៀត។
ការគ្រប់គ្រងបាល់របស់ម្ចាស់ ផ្ទះមានច្រើនជាង ប៉ុន្តែការបង្កើតឪកាស ស៊ុតបញ្ចូលទីមាន តិចជាងនិងចំគោលដៅតែ មួយដងគត់។
៣ពិន្ទុនេះធ្វើឲ្យ Newcastle ឡើងទៅលេខរៀងទី៥ បណ្តោះអាសន្នពីលើក្រុម Man City មាន៣៥ពិន្ទុខណៈដែល Man UTD មានតែ៧ពិន្ទុប៉ុណ្ណោះគេចចេញ ពីតំបន់គេកាត់ចោល ៕
ប្រែសម្រួល៖ស៊ុនលី