កីឡា

ក្រុមកីឡាបាល់ទាត់ ១៦ ក្រុម ចូលរួមការប្រកួតកីឡា តង់ និងកីឡាបាល់ទាត់ខេត្តកណ្តាល អបអរសាទរទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៥

ខេត្តកណ្តាល ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាបាល់ទាត់ ១៦ ក្រុមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ។

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាប៉េតង់ និងកីឡា បាល់ទាត់ អបអរសាទររូបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ឆ្នាំ២០២៥ ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី ៨ ខែ មករា ឆ្នាំ២០២៥ លើកីឡា ២ ប្រភេទ កីឡាបាល់ទាត់ និងប៉េតង់ ។

ចំពោះវិញ្ញាសាកីឡាបាល់ទាត់វ័យចាស់ មាន ១៦ ក្រុម (ចំពោះអាយុយោងតាមបទបញ្ជា បច្ចេកទេសនៃការប្រកួត) មាន ១៦ ក្រុម ដោយប្រើរូបមន្ត ប្រកួតចាញ់ធ្លាក់ ដែលធ្វើការប្រកួតជាផ្លូវការ ពហុកីឡដ្ឋាន ខេត្តកណ្តាលចាប់ថ្ងៃពីទី៣តទៅ រួមមានក្រុមបាល់ទាត់ ចំណីគោតួនរី ក្រុមបាល់ទាត់ ME FC ក្រុមបាល់ទាត់ ស្រុកមុខកំពូល ក្រុមបាល់ទាត់ ព្រះនរាយ៍ FC ក្រុមបាល់ទាត់ តាខ្មៅស្រុកយើង ក្រុមបាល់ទាត់ មហាមិត្តក្រុងតាខ្មៅ ក្រុមបាល់ទាត់ វិទ្យាល័យជ័យវរន័្មទី៧ ក្រុមបាល់ទាត់ SCV FC និងក្រុមបាល់ទាត់ យុវជនជ្រោយមេត្រី ។

ក្រុមបាល់ទាត់ ពពកស ក្រុមបាល់ទាត់ យុវជនវត្តសិរីបន្ទាយដែក ក្រុមបាល់ទាត់ ស.ស.យ.កសង្កាត់តាក្លុល ក្រុមបាល់ទាត់ យុវជនអាយុ១៨ឆ្នាំជ័យវរន័្មទី៧ ក្រុមបាល់ទាត់ មន្ទីរបណ្តុះបណ្តាលវិជ្ជាជីវ ក្រុមបាល់ទាត់ យុវជនព្រែកត្នោត និងក្រុមបាល់ទាត់ យុវជនស្រុកកណ្តាលស្ទឹង ។

លោកបានបន្តថា ចំណែកកីឡាប៉េតង់មាន ៣ វិញ្ញាសា ។ វិញ្ញាសាយុវជន វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ និងវិញ្ញាសា វាយយកពិន្ទុ រីឯ វិញ្ញាសានារី វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ និងវិញ្ញាសា វាយយកពិន្ទុ និង វិញ្ញាសាវ័យចាស់ វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ និងវិញ្ញាសា វាយយកពិន្ទុ៕
ដោយ៖លី ភីលីព

Most Popular

To Top