The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona អាចនឹងបាត់បង់ទឹកប្រាក់ ប្រមាណជា២៨លានផោន ដោយសារតែការប៉ុនប៉ង ចុះឈ្មោះកីឡាករ Dani Olmo មិនជោគជ័យហើយត្រូវរង ការបដិសេធដោយលីគកំពូល អេស្បាញ La Ligaបន្តទៀត។
ការបដិសេធសាជាថ្មីនៅមុខែ មករានេះមានន៧យថាកីឡាករ Olmo នៅតែមានសិទ្ធក្នុងការធ្វើខ្លួន ជាកីឡាករគ្មានក្លឹបលេង ដដែលទោះបីជាភ្នាក់ងាររបស់កីឡាករលោក Andy Bara បានបញ្ជាក់ហើយថាកីឡាករ នឹងនៅបន្តជាមួយនឹងក្លឹបក្តី។
គួរឲ្យដឹងដែរថា កុងត្រាដែល Barcelona ផ្តល់ឲ្យ Olmo គឺមានទំហំដល់ទៅ៤១លានផោន ក្នុងមួយឆ្នាំរហូត ទៅដល់ឆ្នាំ២០៣០ បើទោះបីជា កីឡាកររូបនេះនឹងសម្រេចចិត្តចាក ចេញពីក្លឹបហើយទៅចុះឈ្មោះ លេងឲ្យក្លឹបថ្មីណាក្តី និងជាពិសេស Barcelona នៅតែមានកាតព្វកិច្ចក្នុងការទូទាត់ ប្រាក់តម្លៃខ្លួនប្រមាណជា ៤៧លានផោន ទៅឲ្យក្លឹបដើម RB Leipzig របស់កីឡាករផងដែរ៕
ប្រែសម្រួល៖ស៊ុនលី