ភ្នំពេញ ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡា វាយកូនឃ្លីលើតុជ្រើស រើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ និងការប្រកួតកីឡាវាយ កូនឃ្លីលើតុពានរង្វាន់ សហព័ន្ធលើកទី៣ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-២០២៥ នៅសាលដំបូល សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក បានចាប់ផ្តើមការប្រកួត ជាផ្លូវការហើយនាថ្ងៃទី ២ ខែមករា ឆ្នាំ២០២៥នេះ ។

ការប្រកួតប្រព្រឹត្តិ មានរយៈពេល ៥ ថ្ងៃ ចាប់ថ្ងៃទី២ ដល់៦ ខែមករា ឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះមាន២១ ក្លិប និងសមាគម លើ ៧ វិញ្ញាសា ។

វិញ្ញាសាទំាង ៧ រួមមានវិញ្ញាសាក្រុមបុរស “ក១” វិញ្ញាសាគូបុរស “ក១” វិញ្ញាសាឯកត្តបុរស “ក១ៗ វិញ្ញាសាឯកត្តនារី វិញ្ញាសាក្រុមយុវជន “ក២” អាយុក្រោម១៨ឆ្នាំ វិញ្ញាសាគូយុវជន “ក២” អាយុក្រោម១៨ឆ្នាំ និងវិញ្ញាសាឯកត្តបុរស “ក២ៗ អាយុក្រោម១៨ឆ្នាំ ៕
ដោយ៖លី ភីលីព

