ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ និងការប្រកួតកីឡាវាយកូនឃ្លីលើតុពានរង្វាន់សហព័ន្ធលើកទី៣ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-២០២៥ នៅសាលដំបូលសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក បានចាប់ផ្តើមការប្រកួតជាផ្លូវការហើយនាថ្ងៃទី ២ ខែមករា ឆ្នាំ២០២៥នេះ។

ការប្រកួតប្រព្រឹត្តិមានរយៈពេល ៥ ថ្ងៃ ចាប់ថ្ងៃទី២ ដល់៦ ខែមករា ឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះមាន២១ ក្លិប និងសមាគម លើ ៧ វិញ្ញាសា ។

វិញ្ញាសាទំាង ៧ រួមមានវិញ្ញាសាក្រុមបុរស “ក១” វិញ្ញាសាគូបុរស “ក១” វិញ្ញាសាឯកត្តបុរស “ក១ៗ វិញ្ញាសាឯកត្តនារី វិញ្ញាសាក្រុមយុវជន “ក២” អាយុក្រោម១៨ឆ្នាំ វិញ្ញាសាគូយុវជន “ក២” អាយុក្រោម១៨ឆ្នាំ និងវិញ្ញាសាឯកត្តបុរស “ក២ៗ អាយុក្រោម១៨ឆ្នាំ ៕


