យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ ខ្សែប្រយុទ្ធ Marcus Rashford បានធ្វើការបដិសេធ សំណើ ទំហំធំចំនួន៣ដង មកពីក្លឹបនៅលីគ កំពូល របស់អារ៉ាប៊ីសាអូឌីត ។
ខណៈដែលកំពុងមានបញ្ហា ជាមួយ នឹងក្លឹបបិសាចក្រហម Man UTD ជាពិសេសគឺទំរង់ លេងធ្លាក់ចុះនោះគេតែងតែបាន ឃើញនូវព័ត៌មាន លេចឬថាកីឡាករខ្សែ ប្រយុទ្ធអង់គ្លេស នឹងធ្វើការចាកចេញពីក្លឹបដែលក្នុងនោះ សូម្បីតែលីគអារ៉ាប់ ក៏បានព្យាយាមទាក់ទងគាត់ផងដែរ ។
តាមប្រភពជាច្រើនក៏បានសរសេរដូចគ្នា ដែរថា កីឡាករផ្ទាល់ក៏បានសម្រេចចិត្ត ហើយថានឹងមិនបន្តស្នាក់នៅ Old Trafford ទៀតឡើយ ខណៈដែលបច្ចុប្បន្នគាត់ហាក់ ដូចជាមិនស្ថិតនៅក្នុងផែនការ របស់គ្រូបង្វឹកលោក Ruben Amorim នោះទេ៕
ប្រែសម្រួល៖ស៊ុនលី