Real Madrid បានសម្រេចយល់ព្រមរួចហើយលើការចង់បានរបស់ Liverpool ក្នុងការនាំយកខ្សែការពារស្លាបដ៏មានសក្ដានុពលរបស់ Trent Alexander Arnold មកកាន់ទឹកដីអេស្ប៉ាញក្នុងតម្លៃ២៥លានអឺរ៉ូ ប៉ុន្តែស្រាប់តែពេលនេះហង្សបានបដិសេធសំណើនេះទៅវិញ។
ហង្សក្រហមហាក់សម្ដែងការមិនចង់លក់ខ្សែការពារស្លាបរបស់ខ្លួនខាងលើទេ បន្ទាប់ពីឃើញថា Real Madrid ហាក់ចង់បានខ្លាំង ព្រោះតែ Real Madrid មានបញ្ហាខ្សែការពារច្រើននាក់ហើយត្រូវការកម្លាំងថ្មីមកជួយក្រុមបន្ថែមទៀតសម្រាប់ត្រៀមការប្រកួតប្រជែង La Liga ឬក៏ UEFA Champions League ។ Arnold ជាគោលដៅរបស់ស្ដេចសជាយូរមកហើយ គ្រាន់តែការចរចាហាក់មិនត្រូវគ្នាសោះ ដោយឡែកកាលពីពេលថ្មីៗក្រោយពេលឮដំណឹងថា Liverpool ហាក់ចង់បានតម្លៃខ្ពស់មួយសម្រាប់ខ្សែការពារ រូបនេះ ក្លិបយក្សរបស់អេស្ប៉ាញបានដាក់តម្លៃភ្លាម ប៉ុន្តែនៅតែ Liverpool មិនចង់លក់ទៅវិញ។

ទោះបីជាយ៉ាងណា Real Madrid នៅតែតាមប្រមាញ់យកខ្សែការពារស្លាបរូបនេះមក បើទោះបីជា ហង្សក្រហមបានបដិសេធសំណើមួយលើកជាពីរលើកក៏ដោយ ព្រោះកីឡាករជម្រើសជាតិអង់គ្លេសរូបនេះត្រូវបានក្លិបរបស់អេស្ប៉ាញជឿថា នឹងអាចជួយក្រុមបានច្រើន៕
