ខេត្តកណ្តាល៖ព្រឹត្តិការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៤ បានចាប់ផ្តើមការប្រកួតជាផ្លូវការនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ដែលប្រព្រឹត្តតាមទីលាននៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ទីលានបាល់ទាត់ខេត្តកណ្តាល និងវិទ្យាល័យ ហ៊ុនសែន តាខ្មៅ រៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ។


លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាប៉េតង់ និងកីឡា បាល់ទាត់ អបអរសាទររូបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ឆ្នាំ២០២៥ ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី ៨ ខែ មករា ឆ្នាំ២០២៥ លើកីឡា ២ ប្រភេទ កីឡាបាល់ទាត់ និងប៉េតង់ ។

ចំពោះកីឡាប៉េតង់ ក្រុមកីឡាករ-កីឡាការិនីកីឡាប៉េតង់ចំនួន ៤០ ក្រុមមាន ៦ វិញ្ញាសា រួមានវិញ្ញាសាយុវជន វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ និងវិញ្ញាសា វាយយកពិន្ទុ រីឯ វិញ្ញាសានារី វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ និងវិញ្ញាសា វាយយកពិន្ទុ និង វិញ្ញាសាវ័យចាស់ វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ និងវិញ្ញាសា វាយយកពិន្ទុ។

លោកបានបន្តថា រីឯវិញ្ញាសាកីឡាបាល់ទាត់វ័យចាស់មាន ១៦ ក្រុម (ចំពោះអាយុយោងតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត) មាន ១៦ ក្រុម ដោយប្រើរូបមន្ត ប្រកួតចាញ់ធ្លាក់ដែលធ្វើការប្រកួតជាផ្លូវការពហុកីឡដ្ឋាន ខេត្តកណ្តាលចាប់ថ្ងៃពីទី៣តទៅ រួមមានក្រុមបាល់ទាត់ ចំណីគោតួនរី ក្រុមបាល់ទាត់ ME FC ក្រុមបាល់ទាត់ ស្រុកមុខកំពូល ក្រុមបាល់ទាត់ ព្រះនរាយ៍ FC ក្រុមបាល់ទាត់ តាខ្មៅស្រុកយើង ក្រុមបាល់ទាត់ មហាមិត្តក្រុងតាខ្មៅ ក្រុមបាល់ទាត់ វិទ្យាល័យជ័យវរន័្មទី៧ ក្រុមបាល់ទាត់ SCV FC និងក្រុមបាល់ទាត់ យុវជនជ្រោយមេត្រី ។

ក្រុមបាល់ទាត់ ពពកស ក្រុមបាល់ទាត់ យុវជនវត្តសិរីបន្ទាយដែក ក្រុមបាល់ទាត់ ស.ស.យ.កសង្កាត់តាក្លុល ក្រុមបាល់ទាត់ យុវជនអាយុ១៨ឆ្នាំជ័យវរន័្មទី៧ ក្រុមបាល់ទាត់ មន្ទីរបណ្តុះបណ្តាលវិជ្ជាជីវ ក្រុមបាល់ទាត់ យុវជនព្រែកត្នោត និងក្រុមបាល់ទាត់ យុវជនស្រុកកណ្តាលស្ទឹង ។

នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ក្រុមបាល់ទាត់ ចំណីគោតួនរី បានយកឈ្នះលើក្រុមបាល់ទាត់ ME FC ដោយគ្រាប់បាល់ប៉េណាល់ទីក្នុងលទ្ធផល៣ទល់នឹង១៕
