The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករវ័យក្មេងរបស់ Man City ដែលមានឈ្មោះថា James McAtee កំពុងក្លាយជាគោលដៅដ៏ គួរឲ្យទាក់ទាញបំផុត សម្រាប់ក្លឹប Borussia Dortmund និងក្លឹប Bayer Leverkusen។
កីឡាករ McAteeត្រូវបានគេរាយការណ៍ មិនមានអារម្មណ៍រីករាយប៉ុន្មានទេ នៅពេលបច្ចុប្បន្ននេះជាមួយនឹងក្លឹប Man City ហើយកំពុងព្យាយាមរកលទ្ធភាព ក្នុងការចាកចេញ ខណៈដែលរូបគេអាចបង្ហាញខ្លួនបានតែ២៦នាទីប៉ុណ្ណោះ នៅក្នុងការប្រកួតក្នុងលីគ នាពេលកន្លងមកក្នុងរដូវកាលនេះ ។
កីឡាករខ្សែបម្រើប្រយុទ្ធរូបនេះ ក៏ជាកម្លាំងសំខាន់ នៅក្នុងក្រុមឈុតអង់គ្លេស អាយុក្រោម២១ឆ្នាំផងដែរ ។ យ៉ាងណាក្តីគេជឿជាក់ថា ជម្រើសរបស់ក្លឹបទាំងពីរនៅអាល្លឺម៉ង់គឺ ចុះកុងត្រាខ្ចីជើងកីឡាកររូបនេះសិននៅខែមករានេះ និងអាចបញ្ជាទិញកីឡាករ ដាច់តែម្តងនៅរដូវក្តៅខាងមុខ ៕
ប្រែសម្រួល៖ស៊ុនលី