ក្រុមហង្សក្រហម Liverpool ដែលបច្ចុប្បន្នកំពុងឈរនៅកំពូលតារាងរួចទៅហើយនោះ នឹងត្រូវបើកទ្វាផ្ទះទទួលស្វាគមន៍ក្រុមបាតតារាងបិសាចក្រហម Man UTD ។
នៅសល់២ប្រកួតក្នុងដៃមាន៥ពិន្ទុនាំមុខក្រុមទី២ ក្នុងកំពូលតារាងរួចទៅហើយនោះក្រុម Liverpool សង្ឃឹមថានឹងអាចបន្តយកបាន ៣ពិន្ទុទៀតធ្វើឲ្យការនាំមុខកាន់តែឆ្ងាយ និងទទួលភាគរយច្រើនក្នុងការលើកពានរង្វាន់លីគអង់គ្លេសរដូវកាលនេះ។
ដោយឡែកក្រុមភ្ញៀវ Man UTD វិញកំពុងធ្លាក់ជើងខ្លាំងណាស់មួយរយៈនេះដែលបច្ចុប្បន្នស្ថិតនៅលេខរៀងទី១៤ ឯណោះមានត្រឹមតែ ២២ពិន្ទុប៉ុណ្ណោះក្នុងដៃកំពុងប្រឈមមុខទៅនឹងតំបន់គេកាត់ចោលទៅរដូវកាលក្រោយទៀតផង៕
ប្រែសម្រួល៖ ស៊ុនលី