កីឡា

គ្រូបង្វឹកជម្រើសជាតិថៃត្រៀមស៊ុតបាល់ប៉េណាល់ទីក្នុងជើងទី២នៃពានរង្វាន់ ASEAN Cup វគ្គផ្ដាច់ព្រ័ត្រជាមួយវៀតណាម

VN Express

ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គ្រូបង្វឹកជម្រើសជាតិថៃ លោក Masatada Ishii បានអំពាវនាវឲ្យថៃកែកំហុសក្នុងតំបន់ការពារ រួមទាំងការដាក់ខ្សែប្រយុទ្ធជម្រើសជាតិវៀតណាម Nguyen Xuan Son និងត្រៀមខ្លួនរួចរាល់សម្រាប់ការស៊ុតបាល់ប៉េណាល់ទីមុនការប្រកួតជើងទី២ ASEAN Cup វគ្គផ្តាច់ព្រ័ត្រទល់នឹងវៀតណាម។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ លោក Ishii បានឆ្លុះបញ្ចាំងពីកំហុសក្នុងការការពាររបស់ថៃនៅជើងទី១ ដែលធ្វើឲ្យកីឡាករវៀតណាម Son ស៊ុតបញ្ចូលទីទាំង២ គ្រាប់ ។ លោក Ishii បានបន្តថា ការខកខានក្នុងការសម្គាល់កីឡាករលេខ ១២ គឺជាបញ្ហាដ៏ធំបំផុតការប្រកួតនោះ” ។

គ្រូបង្វឹកជនជាតិជប៉ុនបានកត់សម្គាល់ថា ក្រុមរបស់លោកបានប្រើថ្ងៃកន្លងមកដើម្បីសម្រាក និងវិភាគលទ្ធផលរបស់ពួកគេក្នុងការរៀបចំសម្រាប់ការប្រកួតជើងទី ២ នៅកីឡដ្ឋាន Rajamangala ក្នុងទីក្រុងបាងកកកាលពីថ្ងៃអាទិត្យ ដើម្បីជៀសវាងកំហុសដូចគ្នា។ ថ្វីត្បិតតែបរាជ័យក្នុងជើងទី១ក៏ដោយ ក៏លោក Ishii បានបង្ហាញទំនុកចិត្តថា ថៃអាចយកឈ្នះការចាញ់មួយគ្រាប់ ជាពិសេសទទួលបានការគាំទ្រពីអ្នកគាំទ្រម្ចាស់ផ្ទះប្រមាណ ៥០,០០០ នាក់។

ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថៃចាញ់ហ្វីលីពីន ១-២ ក្រៅដី ប៉ុន្តែបានយកឈ្នះ ៣-១ ក្នុងផ្ទះដើម្បីឈានទៅវគ្គបន្ត។ ប្រវត្តិសាស្ត្រក៏បានកត់ត្រាការត្រលប់មកវិញជាច្រើនរបស់ថៃក្នុងព្រឹត្តិការណ៍ ASEAN Cup ដូចជាការទទួលជ័យជម្នះឆ្នាំ២០១៦  របស់ពួកគេ ដែលពួកគេបានងើបឡើងវិញពីការចាញ់ក្រុមឥណ្ឌូនេស៊ី ១-២ ក្រៅដីជាមួយនឹងជ័យជម្នះ ២-០ ក្នុងផ្ទះ៕

Most Popular

To Top