យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានឈាន ទៅដល់ការព្រមព្រៀង រួចរាល់ហើយថាកីឡាករ Cesare Casadei នឹងអាចចាកចេញពី ក្លឹបបាននៅខែមករានេះ។
ក្លឹបដែលជាគោលដៅថ្មីរបស់កីឡាករ២១ឆ្នាំ រូបនេះគឺជាក្លឹបនៅអ៊ីតាលី Torino ប៉ុន្តែជឿជាក់ថាតម្លៃខ្លួន របស់គាត់មិនក្រោម២០ លានអឺរ៉ូនោះទេ ទោះបីជាទើបបានផ្ទេរមកចូលរួមក្លឹប កាលពីឆ្នាំ២០២២ពីក្លឹប Inter Milan ក្តី។
គួរឲ្យដឹងដែរថា ការព្យាយាមដំបូង ដោយក្លឹប Torino បានទទួលការបដិសេធ រួចមកហើយដែរពីព្រោះថា ក្លឹបហ៊ានត្រឹមតែ ១២លានអឺរ៉ូ ខណៈដែលក្នុងនោះ ក៏មានក្លឹបជាច្រើនផ្សេងទៀត ដែរដែលបានដាក់ពាក្យ ស្នើសុំចរចា កីឡាករវ័យក្មេង រូបនេះដូចគ្នានាពេលកន្លងមក ៕
ប្រែសម្រួល៖ស៊ុនលី