កីឡា

លោកទេសរដ្ឋមន្ត្រី ថោង ខុន ៖ ព្រឹត្តិការណ៍រត់ប្រណាំង ធ្វើឡើងក្នុងគោលបំណងជំរុញ និងបង្កើនការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្សព្វផ្សាយ និងលើកកម្ពស់បរិស្ថាន តំបន់បេតិកភណ្ឌជាតិ

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងនិងលោក Edouard George ប្រធានគណៈកម្មការ រៀបចំរត់ប្រណាំង ចម្ងាយឆ្ងាយ Ultra-Trail Angkor អន្តរជាតិនាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាកិត្តិយស ក្នុងក្នុងសន្និសីទសារព័ត៌មាន ស្តីពីទិវារត់ប្រណាំង ចម្ងាយឆ្ងាយ អន្តរជាតិអង្គរ លើកទី៨ ឆ្នាំ២០២៥ “8th Angkor Ultra-Trail 2025”លើទឹកដីអង្គរ ខេត្តសៀមរាប នៅសាលប្រជុំ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

លោកទេសរដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ថា រត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរលើកទី៨ ឆ្នាំ២០២៥ “8th Angkor Ultra-Trail 2025” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅចំកណ្តាលប្រាសាទអង្គរ ក្រោមកិច្ចសហការជាមួយរដ្ឋបាល ខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ។ ព្រឹត្តិការណ៍រត់ប្រណាំងធ្វើឡើងក្នុងគោលបំណងជំរុញ និងបង្កើនការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្សព្វផ្សាយ និងលើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ ជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ និងគម្រោងមនុស្សធម៌ ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រត់ប្រណាំង ចម្ងាយឆ្ងាយអន្តរជាតិអង្គរ លើកទី៨ ឆ្នាំ២០២៥ “8th Angkor Ultra-Trail 2025 ” មានអ្នកចុះឈ្មោះគិត ត្រឹមថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ចំនួន ១៣៦៨ នាក់ មកពី ៤៤ ប្រទេស។ វិញ្ញាសាប្រកួតមាន ១០០គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ ៤២ គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ១៨គីឡូម៉ែត្រ និង និង៨គីឡូម៉ែត្រ ៕

Most Popular

To Top