The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធស្លាប របស់បិសាចក្រហម Marcus Rashford ស្របពេលដែលកំពុងមានព័ត៌មាន ចចាមអារ៉ាមថា នឹងអាចចាកចេញពីក្លឹបនោះ ត្រូវបានគេជឿជាក់ថា នឹងក្លាយទៅជាគោលដៅ របស់ក្លឹបធំៗមួយចំនួន ។
ក្នុងនោះគេជឿជាក់ថា បច្ចុប្បន្ន ក្លឹបយក្សអ៊ីតាលី AC Milan កំពុងតាមដានស្ថានការណ៍នេះ ហើយនឹងដាក់ការស្នើ សុំធ្វើការចរចាកុងត្រា របស់ខ្សែប្រយុទ្ធអង់គ្លេស រូបនេះផងដែរ ។
រដូវកាលនេះទំរង់លេងរបស់ Rashford ធ្លាក់ចុះខ្លាំងណាស់ ដោយមិនអាចជួយអ្វីទៅក្រុម បានទេ និងបានធ្លាក់ចេញ ពីជម្រើស១១នាក់ដំបូង របស់គ្រូបង្វឹកថ្មីលោក Ruben Amorim ថែមទៀតផង៕
ប្រែសម្រួល៖ស៊ុនលី