The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបកាំភ្លើងធម Arsenal បានធ្វើការទាក់ទង ជាមួយនឹងវិរៈបុរសឆ្នើម របស់ក្លឹបម្នាក់ហើយគឺលោក Tomas Rosicky សម្រាប់តំណែងជាប្រធាន ផ្នែកកីឡាដើម្បីជំនួសតំណែង ដៃស្តាំបច្ចុប្បន្ន របស់គ្រូបង្វឹកគឺលោក Edu Gaspar។
លោក Rosicky អតីតកីឡាករឆ្នើមក្នុង តំបន់បម្រើប្រយុទ្ធ ដែលធ្លាប់បានបំពេញ មុខងារនេះជាមួយ នឹងក្លឹបអស់រយៈពេលជាង១ ទសវត្ស មកហើយគឺជាបេក្ខភាព ដែលមានសក្តានុពលបំផុត នៅពេលនេះទាំងកេរ្ត៍ ឈ្មោះនិងសមត្ថភាព។
ម្យ៉ាងទៀតបុរសទាំងពីរ គឺលោក Rosicky និងគ្រូបង្វឹកលោក Mikel Artetaក៏ធ្លាប់ជាអតីតកីឡាករ ដែលធ្វើការជាមួយគ្នា និងចាប់ដៃគួគ្នា បានយ៉ាងល្អផងដែរ នៅក្នុងពេលដែលពួកគាត់ នៅជាកីឡាកររបស់ក្លឹប Arsenal៕
ប្រែសម្រួល៖ស៊ុនលី