ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ប្រកាសរៀបចំការប្រកួតកីឡា វាយកូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញនាទីលានហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។
លោក ជា ពៅ អគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា យោងតាម ផែនការប្រចាំឆ្នាំ២០២៣ របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ។ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នឹងមានការរៀបចំការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៤ ដោយកីឡាករ-កីឡារិនីចូលរួម តាមរាជធានីខេត្ត ដែលជាសមាជិកសហព័ន្ធ ។
លោកអគ្គលេខាធិការរងបានបន្តថា ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកនេះមានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដាក់ ៤ វិញ្ញាសារួមមានវិញ្ញាសាវាយឯកត្តជនបុរស វិញ្ញាសាវាយឯកត្តជននារី វិញ្ញាសាវាយគូបុរស និងវិញ្ញាសាវាយគូបុរសនារី៕
ដោយ៖លី ភីលីត