ភ្នំពេញ ៖ ខេមរសហព័ន្ធកីឡាយូដូ ប្រកាសរៀបចំការប្រកួតកីឡាយូដូ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញនាទីលានហ្វឹកហាត់ របស់សហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។
លោក ម៉ារ វង្សវិបុល គ្រូបង្វឹកកីឡាយូដូ ជម្រើសជាតិកម្ពុជា បានប្រាប់ឲ្យដឹងថា យោងតាម ផែនការប្រចាំឆ្នាំ២០២៤ របស់ខេមរសហព័ន្ធកីឡាយូដូ។ ខេមរសហព័ន្ធកីឡាយូដូនឹងមានការរៀបចំការប្រកួតកីឡាយូដូជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៤ ដោយកីឡាករ-កីឡារិនីចូលរួមតាមរាជធានីខេត្ត ដែលជាសមាជិកសហព័ន្ធ ដែលប្រព្រឹត្តិរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។
លោកគ្រូបង្វឹកកីឡាយូដូ ជម្រើសជាតិកម្ពុជា បានបន្តថា ការប្រកួតកីឡាយូដូ ជ្រើសរើសជើងឯកនេះ សហព័ន្ធធំៗចំនួនដាក់ ៣ វិញ្ញាសា រួមមានវិញ្ញាសា ប្រយទ្ធឯកត្តជន (អាយុក្រោម ១១ ឆ្នាំ ដល់ ១៣ ឆ្នាំ) វិញ្ញាសាប្រយទ្ធឯកត្តជន (អាយុក្រោម ១៤ ឆ្នាំ ដល់ ១៦ ឆ្នាំ) និងវិញ្ញាសាប្រយទ្ធឯកត្តជន (អាយុ ១៧ ឆ្នាំឡើង) ។
លោកបានញ្ជាក់ថា ក្នុងការអភិឌ្ឍប្រភេទកីឡាយូដូល្អ និងឆ្នើមចេញពីក្មេង ដោយសាររូបលោកធ្លាប់ លោកលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបាន ប្រាប់លោកថា ការបណ្តុះបណ្តាល ប្រភេទកីឡាតេក្វាន់ដូ WT ចេញពីក្មេង តាមសាលារៀនឯកជន និងរដ្ឋ ដូច្នេះខេមរសហព័ន្ធយូដូ នឹងត្រៀមខ្លួនបែបនេះដែរ ៕
ដោយ៖លី ភីលីត