The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបមេឃខៀវ Man City កំពុងបន្តធ្វើការងារយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណាអាចធានាឲ្យបាន នូវការចុះកុងត្រាទិញយកកីឡាករ ខ្សែការពារ Abdukodir Khusanov ពីក្លឹប Lens ឲ្យបានខែមករានេះ។
កីឡាកររូបនេះបច្ចុប្បន្ន អាចមានតម្លៃខ្លួនប្រមាណជា៥០ លានអឺរ៉ូខណៈដែលកីឡាករវ័យ២០ឆ្នាំរូបនេះ ផ្ទាល់ក៏មានបំណងក្នុងការ ចូលរួមជាមួយនឹងក្លឹបផងដែរ ។ បើអ្វីៗបានរលូននោះរូបគេនឹងក្លាយ ទៅជាកីឡាករចំណូលថ្មីដំបូង របស់ក្លឹបប្រចាំឆ្នាំ២០២៥នេះ។
រដូវកាលនេះកីឡាកររបួសរបស់ Man City មានច្រើនគួរសមជាពិសេសក្នុង តំបន់ការពារកណ្តាលនិងបម្រើការពារដូចជា Ruben Dias, Nathan Ake, John Stones និង Manuel Akani ជាដើមដូច្នេះវត្តមានរបស់ Khusanov នឹងក្លាយទៅជារឿងចាំបាច់ ដែលក្លឹបត្រូវតែធ្វើឲ្យបាន៕
ប្រែសម្រួល៖ស៊ុនលី