ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីលើក ទម្ងន់ចំនួន ៣៤នាក់ចូលរួម ក្នុងព្រឹត្តការណ៍ ប្រកួតកីឡាលើកទម្ងន់ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ នៅសាលរោងដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥ ការប្រកួតនេះរៀបចំ ដោយសហព័ន្ធ ក្រោមការប្រើប្រាស់ថវិកា គាំទ្រប្រចាំឆ្នាំ២០២៤ របស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងទទួលបានការ ឧបត្ថម្ភពីក្រុមហ៊ុនសាប៊ូកក់សក់ គ្រីអេតមី ។

លោក ផេង ប៉ាក អគ្គលេខា ស្តីទីសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា តំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួង អប់រំយុវជន និងកីឡា អគ្គលេខាគណៈកម្មាការជាតិអូឡាំពិក និងជាប្រធានសងព័ន្ធកីឡាលើកទម្ងន់កម្ពុជា បាននិយាយថា ព្រឹត្តការណ៍ប្រកួតកីឡាលើកទម្ងន់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ដោយមានរាជធានី-ខេត្ត និងស្ថាប័នក្រសួង ចូលរួម៨ ដែលមានក្រុមកីឡាករ- កីឡាការិនីលើកទម្ងន់ចំនួន ៣៤នាក់ ស្រី ៩ នាក់ចូលរួម ។

រាជធានី-ខេត្ត និងស្ថាប័នក្រសួង ចូលរួម៨ រួមមានក្រុមកីឡាករ-កីឡាការិនី លើកទម្ងន់ក្រសួងការពារជាតិ ក្រុមកីឡាករ -កីឡាការិនី លើកទម្ងន់ក្រសួងមហាផ្ទៃ ក្រុមកីឡាករ-កីឡាការិនី លើកទម្ងន់ខេត្តកណ្តាល ក្រុមកីឡាករ-កីឡាការិនី លើកទម្ងន់ខេត្តបាត់ដំបង ក្រុមកីឡាករ-កីឡាការិនី លើកទម្ងន់ខេត្តកំពង់ចាម ក្រុមកីឡាករ-កីឡាការិនី លើកទម្ងន់ខេត្ត កែប ក្រុមកីឡាករ-កីឡាការិនី លើកទម្ងន់ខេត្តសៀមរាប និងក្រុមកីឡាករ -កីឡាការិនីលើកទម្ងន់ខេត្ត ព្រះសីហនុ ហើយលោកបានបន្តថា ការប្រកួតខាងលើមាន ៨ វិញ្ញាសា មានយុវជនក្រោមអាយុ១៨ឆ្នាំ ២វិញ្ញាសា បុរស ៤ វិញ្ញាសានិង នារី ២វិញ្ញាសា ។

មន្ត្រី បច្ចេកទេស ៣៩នាក់ ស្រី១១នាក់ (ITO ៣នាក់ NTO ១៩ នាក់) និងមន្ត្រីជំនាញ រួមចំណែកមួយចំនួន ។ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សារុប នាក់ ស្នាក់នៅមជ្ឈមណ្ឌលប្រមូកផ្តុំ អត្តពលិកជម្រើសជាតិ ពហុកីឡដ្ឋាន មរតកតេជោ និងការហូបចុករៀបចំ ដោយសហព័ន្ធ ៕
ដោយ៖លី ភីលីព


