The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹកថ្មីក្លឹបយក្សអ៊ីតាលី AC Milan លោក Sergio Conceicao បានធ្វើការលើកឡើងអំពីព័ត៌មាននៃការផ្ទេរកីឡាករខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford មកចូលរួមក្លឹបនៅពេលខាងមុខ។
កីឡាករខ្សែប្រយុទ្ធស្លាបបិសាចក្រហម Man UTD រូបនេះត្រូវបានគេដឹងថាបានសម្រេចចិត្តរួចហើយដើម្បីអាចទទួលយកឳកាសថ្មី ចាប់តាំងតែពីពេលបានគ្រូបង្វឹកថ្មីលោក Ruben Amorim ទំលាក់ទំនុកចិត្តចេញពីឈុត ១១នាក់ដំបូងនៅរដូវកាលនេះ។
កីឡាករវ័យ ២៧ឆ្នាំរូបនេះបានទាក់ចិត្តលោក Concericao ខ្លាំងហើយដូច្នេះលោកក៏មិនបានបដិសេធអំពីដំណឹងនេះទេប៉ុន្តែ ដោយបញ្ជាក់ថាយើងនឹងរងចាំមើលថាមានអ្វីកើតឡើងបន្ទាប់ទេ៕
ប្រែសម្រួល៖ ស៊ុនលី