យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប AC Milan មានជំនឿចិត្តថានឹងអាចចុះកុងត្រានាំយកកីឡាករខ្សែការពារ Kyle Walker ពីអង់គ្លេសបាននៅខែមករានេះ។
ដំណឹងនេះត្រូវបានធ្វើឡើង បន្ទាប់ពីកីឡាករខ្សែការពាររូបនេះផ្ទាល់ បានប្រាប់ថាគាត់មានបំណងចង់ចាកចេញពីក្លឹប Man City ទោះបីជាបច្ចុប្បន្ននៅសល់កុងត្រា រយៈពេល១៨ខែទៀតក៏ដោយក្តី ។
គួរឲ្យដឹងដែរថា Walker ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គឺមិនសូវបានបង្ហាញខ្លួនទៀតឡើយ ដោយទុកជំនួសឲ្យកីឡាករចំណូលថ្មី និងខ្សែការពារកំពុងឡើងជើងផ្សេងទៀតប្រកួត។
គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះ Man City ក៏បានត្រៀមកញ្ចប់ថវិកា ដើម្បីនាំយកកីឡាករចំណូលថ្មីៗជាច្រើនបន្ថែមទៀត នៅទាំងក្នុងតំបន់ការពារកណ្តាល និងការពារស្លាបផងដែរ ដើម្បិមកចូលរួមក្លឹបនៅខែមករានេះ៕
ប្រែសម្រួល៖ស៊ុនលី