The Goal នៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich កំពុងមានចំណាប់អារម្មណ៍ខ្លាំង មែនទែនជាមួយនឹ ងកីឡាករ ខ្សែបម្រើ Mainoo ដែលកំពុងលេង ឲ្យកឹ្លបបិសាចក្រហម Man UTD។
ប្រភពដដែលបានឲ្យដឹងទៀតថា បើមិនមានអ្វីប្រែប្រួលទេក្លឹប នឹងព្យាយាមចរចា នាំយកកីឡាកររូបនេះ ឲ្យបាននៅខែមករានេះ ដោយផ្លាស់ប្តូរប្រាក់ កម្រៃរបស់ Mainoo ដែលធ្លាប់តែទទួលបាន ត្រឹមតែ២ម៉ឺនផោន ក្នុងមួយសប្តាហ៍នៅ Man UTD ទៅជា២០ម៉ឺនផោននៅអាល្លឺម៉ង់។
គួរឲ្យដឹងដែរថា Mainoo គឺជាកីឡាករវ័យក្មេងល្អបំផុតម្នាក់ របស់ជម្រើសជាតិអង់គ្លេស ដោយអាចបង្ហាញខ្លួនបាន១០ មកហើយឲ្យជម្រើសជាតិ និង៥៣ដងឲ្យឈុតធំរបស់ Man UTD ប៉ុន្តែកុងត្រារបស់គាត់នឹង បន្តរហូតដល់ឆ្នាំ២០២៧៕
ប្រែសម្រួល៖ស៊ុនលី