កីឡា

PSG និង Napoli ព្រម​ព្រៀង​គ្នា​​ ហើយ​លើ​ការ​ផ្ទេរ​ Kvaratskhelia មក​កាន់​ទឹក​ដី​បារាំង

PSG និង Napoli បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា ​រួច​អស់​ហើយ សម្រាប់​ការ​ផ្ទេរ​កីឡាករ Kvaratskhelia មក​កាន់​​ទឹក​ដី​បារាំង​ក្នុង​តម្លៃ ប្រមាណ​ជា​​៧០​លាន​អឺរ៉ូ​។

កិច្ច​ព្រម​ព្រៀង​ ត្រូវ​បាន​បញ្ចប់​បន្ទាប់​ពី​ម្ចាស់​​ក្លិប​របស់ PSG យល់​ព្រម​ឲ្យ​ទិញ​ក្នុង​តម្លៃ​​នេះ​ ស្រប​ពេល​ដែល​ ​ក្លិប​យក្ស​របស់​បារាំង​មួយ​នេះ​​នឹង​នាំយក Kvaratskhelia ​ខ្សែ​បម្រើ​​ស្លាប​របស់​ជម្រើស​ជាតិ ហ្សកហ្ស៊ី ​នា​​សប្ដាហ៍​នេះ​​ហើយ​​។ ​ក្នុង​កុង​ត្រា​បាន​កំណត់​ថា ​ខ្សែ​​បម្រើ​ខាង​លើ​​​​បាន​ព្រម​ព្រៀង​លើ​កិច្ច​សន្យា​៥​ឆ្នាំ ​ក្នុង​ការ​ស្នាក់​នៅ PSG ។

​Kvaratskhelia ​​គឺ​ជា​​ខ្សែ​បម្រើ​ដ៏​សំខាន់ ​របស់​ជម្រើស​ជាតិ ហ្សកហ្ស៊ី ហើយ​គេ​បាន​បង្ហាញ​ទម្រង់​ លេង​យ៉ាង​ល្អ​​មិន​ថា​ការ​លេង​នៅ​ជម្រើស​ជាតិ និង​ការ​លេង​នៅ ក្លិប​ Napoli ​នោះ​ទេ ​។ តែ​យ៉ាង​ណា​​រដូវ​​កាលនេះ​គេ​ហាក់​ ដូច​​ជា​មាន​ចេតនា​ចង់​ចេញ​ពី​ក្លិប​ នឹង​ធ្វើ​មិន​សូវ​បាន​ល្អ​នោះ​ទេ ​កប់​ជួន​ដែល​ PSG ចង់​បាន​ផង​នោះ​ Napoli ក៏​ព្រម​លក់​តែ​ម្ដង​ ៕

Most Popular

To Top