ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការីនី ៥៥នាក់ ចូលរួមការប្រកួតកីឡា វាយកូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ នាទីលានហ្វឹកហាត់ របស់សហព័ន្ធកីឡា វាយកូនបាល់កម្ពុជា ប្រកាសរៀបចំក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។
លោក ជា ពៅ អគ្គលេខាធិការរង នៃសហព័ន្ធកីឡា វាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា យោងតាម ផែនការ ប្រចាំឆ្នាំ២០២៣ របស់សហព័ន្ធកីឡា វាយកូនបាល់កម្ពុជា ។ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នឹងមានការរៀបចំការ ប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៤ ដោយកីឡាករ-កីឡារិនីចូលរួម តាមរាជធានីខេត្ត ដែលជាសមាជិកសហព័ន្ធ ។
លោកអគ្គលេខាធិការរង បានបន្តថា ក្រុមកីឡាករ-កីឡាការីនី ៥៥នាក់ ក្នុងនោះកីឡាការិនី ៦ នាក់របស់ក្លិបវាយកូន បាល់ចំនួន ៨ នៅទូទាំងប្រទេសកម្ពុជាមកពីរាជធានីខេត្ត និងក្រសួង រួមមាន ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះវិហារ ខេត្តកណ្តាល ក្រសួងមហាផ្ទៃ ក្រសួការពរជាតិ ក្រសួងសេដ្ឋកិច្ច និងក្លិបអរុណរះ។
ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកនេះ មានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដាក់ ៤ វិញ្ញាសា រួមមានវិញ្ញាសាវាយឯកត្តជនបុរស វិញ្ញាសាវាយឯកត្តជននារី វិញ្ញាសាវាយគូបុរស និងវិញ្ញាសាវាយគូបុរសនារី ៕
ដោយ៖លី ភីលីត