The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបហង្ស ក្រហម Liverpool ជឿជាក់ថាកំពុងតែនាំមុខគេ ក្នុងការប្រកួតប្រជែងយកកុងត្រា របស់កីឡាករខ្សែការពារឆ្វេង Milos Kerkezដែលកំពុងលេងឲ្យក្លឹប Bournemouth។
បច្ចុប្បន្នកីឡាករ ក៏កំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ក្លឹបធំៗជាច្រើនទៀត នៅអង់គ្លេសផងដែរ ក្រោយបានបង្ហាញខ្លួនដំបូង ក្នុងលីគ កំពូលអង់គ្លេសក្នុងទំរង់លេង ដ៏គួរឲ្យទាក់ទាញ ដែលក្នុងនោះសូម្បី តែក្លឹបបិសាចក្រហម Man UTD និងក្លឹបមេឃខៀវ Man Cityផងដែរ ។
ទោះបីជាកីឡាករ និងក្លឹប Bournemouth មិនមានបំណងចង់បែកផ្លូវគ្នាក្តី ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុ របស់ក្លឹបបច្ចុប្បន្ន អាចនឹងជាកត្តាចាំបាច់ ដែលបង្ខំឲ្យមានការចុះកុងត្រា ទិញលក់កីឡាកររូបនេះ ជាមិនខានប៉ុន្តែជឿជាក់ថា មិនមានតម្លៃខ្លួន ក្រោម៥០លានផោន នោះឡើយ ៕
ប្រែសម្រួល៖ស៊ុនលី