ទីបំផុតស្ថានភាពរបស់ក្រុម បិសាចក្រហម Man UTD បានធូរស្រាល បន្តិចហើយ ក្រោយប្រកួតយប់មិញយកឈ្នះ ក្រុមបាតតារាងទាំងវេទនា ក្នុងលទ្ធផល៣ទល់នឹង១ ។
ប្រកួតអស់ជិត២តង់ប៉ុន្តែម្ចាស់ផ្ទះ Man UTD ហាក់ ដូចជាមិនអាចធ្វើអ្វីបានទៅលើក្រុមភ្ញៀវបាតតារាង Southampton ឡើយរហូតដល់នាទីទី៨២ ទើបអាចបំបែកពងមាន់ បានដំបូង។
Southampon បាននាំមុខមុនតាំងពីនាទីទី៤៣ដែលជាគ្រាប់ បាល់ចូលទីខ្លួនឯងដោយកីឡាករ Ugarte ។Diallo រកបាន៣គ្រាប់ម្នាក់ឯង នៅនាទីទី៨២នាទីទី៩០និង៩០បូក៤ជួយឲ្យ Man UTD យកបាន៣ពិន្ទុទាំងយ៉ាប់យ៉ឺន។
ទោះជាយ៉ាងណាក្តី Man UTD នៅពេលនេះអាចទទួលបាន៣ពិន្ទុមកឈរនៅលេខរៀងទី១២បណ្តោះអាសន្នមាន២៦ពិន្ទុខណៈដែល Southampton បន្តស្ថិតនៅបាតតារាងមានត្រឹមតែ ៦ពិន្ទុប៉ុណ្ណោះក្នុងការប្រកួត២១លើកមកហើយ៕
ប្រែសម្រួល៖ស៊ុនលី