ចូលមកដល់សប្តាហ៍ទី២២ នេះហង្សក្រហម Liverpool នៅតែអាចបន្តតំណែងឈរនៅកំពូលតារាងកំពូលរបស់អង់គ្លេសដដែល ជាពិសេសក្រោយយកឈ្នះម្ចាស់ផ្ទះ Brentford ក្នុងលទ្ធផល២ទល់នឹង០។
ការប្រកួតអូសបន្លាយដល់ចុងម៉ោងនៃការប្រកួតទៅហើយទើប Liverpool អាចស៊ុតបាន ២គ្រាប់ដោយកីឡាករខ្សែប្រយុទ្ធ Darwin ពោលគឺនៅនាទីទី៩០បូក១ និងនាទី៩០បូក៣។
៣ពិន្ទុនេះធ្វើឲ្យ Liverpool ទទួលបានពិន្ទុកាន់ក្នុងដៃសរុបដល់ទៅ ៥០ពិន្ទុដោយនៅសល់ ១ប្រកួតទៀតក្នុងដៃតាមពីក្រោយដោយ Arsenal មាន ៤៤ពិន្ទុចំណែកឯ Brentford ម្ចាស់ផ្ទះបច្ចុប្បន្នមាន ២៨ពិន្ទុឈរនៅលេខរៀងទី១១ នៅឡើយ៕
ប្រែសម្រួល៖ ស៊ុនលី