Juan Iglesias កីឡាកររបស់ក្រុម បានធ្វើការឆ្លើយតបទៅកាន់ខ្សែបម្រើ Gavi ភ្លាមៗក្រោយពេលកីឡាករ Barcelona រូបនេះបានប្រើសម្ដីប្រមាថមកកាន់ក្រុមខ្លួនថា «សមតែធ្លាក់ទៅលេងលីគ២របស់ អេស្ប៉ាញ» ។
ក្រោយពេលឮសម្ដីនេះភ្លាម Juan Iglesias បានតបទៅសម្ដីដែលគ្មានសីលធម៌នេះថា «បើសិនអ្នកជាមនុស្សមកនិយាយពាក្យនេះនៅចំពោះមុខខ្ញុំមក»។ ការប្រើសម្ដីនេះបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់អារម្មណ៍របស់កីឡាករ Getafe តាំងអស់ខ្លាំងណាស់ ហាក់មានន័យប្រមាថមកកាន់ក្រុមរបស់ពួកគេ។
ទោះបីជាយ៉ាងណាក្រុមទាំងពីរ បានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នាប៉ុណ្ណោះ ពោលគឺ១-១ បើទោះបីក្រុមភ្ញៀវ Barcelona បានប្រឹងប្រែងសម្រុកខ្លាំងយ៉ាងណាក៏ដោយក៏នៅតែមិនអាចទម្លាយសំណាញ់ទី ដើម្បីយកឈ្នះទៅក្រុមម្ចាស់ផ្ទះបាន ។ សូមបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី២០ ក្រុម Getafe មាន២០ ពិន្ទុស្ថិតនៅលេខរៀងទី១៦កៀកតំបន់កាត់ចោល ស្របពេល Barcelona មាន៣៩ពិន្ទុស្ថិតនៅលេខរៀងទី៣ក្នុងតារាង La Liga ៕